ប្រទេសសិង្ហបុរី ថ្ងៃទី27 ខែសីហា ឆ្នាំ2020 - កម្មវិធី Asian Dream បន្តការស្វែងរកតារារះបន្តវេនប្រចាំតំបន់ចេញពីក្នុងចំណោមបេក្ខជនកំពូលចំនួន 4 រូបរួមមាន លោក Karl Zarate (មកពីប្រទេសហ្វ៊ីលីពីន) កញ្ញា Linh Tran (មកពីប្រទេសវៀតណាម) កញ្ញា Poova Sri Rama (មកពីប្រទេសម៉ាឡេស៊ី) និងកញ្ញា Tyen Rasif (មកពីប្រទេសសិង្ហបុរី)។ ចាក់ផ្សាយផ្តាច់មុខនៅលើប៉ុស្តិ៍ទូរទស្សន៍ AXN នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង 7:25 យប់ (ម៉ោងនៅប្រទេសសិង្ហបុរី) កម្មវិធីប្រឡងចម្រៀងដែលមាន 7 វគ្គនេះបានរៀបចំឡើងដោយសហការជាដៃគូជាមួយក្រុមហ៊ុន Subaru Asia និងលោក Michael Bolton ដែលជាតារាចម្រៀងជើងចាស់ដ៏ល្បីល្បាញនៅលើឆាកអន្តរជាតិ ដោយលោកគឺជាអ្នកបង្កើតកម្មវិធីប្រឡងចម្រៀងនេះ និងជាផលិតករប្រតិបត្តិ និងពិធីករដោយខ្លួនឯងផងដែរ។
នៅក្នុងបួនវគ្គចុងក្រោយនេះ បេក្ខជនត្រូវបានបង្ហាត់បង្រៀនច្រៀងផ្ទាល់ដោយលោក Michael Bolton និង កញ្ញា Morissette Amon ហើយពួកគេបានឆ្លងកាត់កិច្ចការ និងការប្រឈមនឹងភាពលំបាកជាច្រើន។ នៅក្នុងវគ្គ 2 បេក្ខជនទាំងអស់ត្រូវរួមគ្នាច្រៀងជាក្រុមឱ្យស៊ីសង្វាក់គ្នានូវបទចម្រៀងល្បីៗរបស់កញ្ញា Cyndi Lauper និងកញ្ញា Lady Gaga។ នៅក្នុងការវិនិច្ឆ័យថាតើបេក្ខជនរូបណាដែលត្រូវជម្រុះចេញនៅក្នុងវគ្គ 1 គណៈមេប្រយោគបានពិនិត្យទៅលើសមត្ថភាពទូទៅរបស់បេក្ខជនក្នុងការធ្វើការរួមគ្នាជាក្រុមមួយដែលសាមគ្គីគ្នានិងស៊ីសង្វាក់គ្នាបានល្អ ទន្ទឹមនឹងការរក្សានូវភាពលេចធ្លោខ្លួនឯងម្នាក់ៗ ផងដែរ។
វគ្គ 3 បានបន្តបង្ហាញពីជំនាញរបស់បេក្ខជន ដោយមានការចូលរួមជាមេប្រយោគកិត្តិយសពីសំណាក់គ្រូបង្ហាត់រាំសិង្ហបុរី គឺលោក Alif Aircho និងតារាសម្ដែង និងតារាចម្រៀងសម័យវៀតណាម កញ្ញា Ho Ngoc Ha។ បេក្ខជនឡើងសម្ដែងលើឆាក បង្ហាញពីសមត្ថភាពនិងទេពកោសល្យរបស់ខ្លួនក្នុងការបញ្ចូលក្បាច់រាំដ៏លំបាកទៅក្នុងការច្រៀងដែលត្រូវការសំឡេងស្រែកច្រៀងខ្ពស់។
នៅក្នុងវគ្គ 4 ដែលទើបតែចាក់ផ្សាយថ្មីៗបំផុត បេក្ខជនដែលនៅសល់ពីការជម្រុះបានបង្ហាញពីភាពទន់ភ្លន់ និងទេពកោសល្យសិល្បៈរបស់ពួកគេ។ ទូរទស្សនិកជននៅក្នុងតំបន់ទាំងមូលបានទស្សនានិងស្ដាប់ការច្រៀងជាភាសាជាតិរបស់ខ្លួន ខណៈដែលបេក្ខជនប្រឡងចម្រៀងទាំងនេះប្រឡងគ្នាច្រៀងបទចម្រៀងដែលពួកគេជ្រើសរើស និងច្រៀងជាភាសាជាតិរបស់ខ្លួន។
សម្រាប់វគ្គចុងក្រោយបំផុតនេះ មេប្រយោគកិត្តិយសលោក Mild Nawin មកពីប្រទេសថៃ ដែលបេក្ខជនដែលនាំមុខគេនៅក្នុងការប្រឡង Bolt of Talent បានធ្វើអត្ថាធិប្បាយនិងផ្ដល់ការណែនាំទៅលើការសម្ដែងរបស់បេក្ខជន ដោយផ្អែកលើការច្រៀងបានល្អ និងការធ្វើឱ្យទស្សនិកជនជក់ចិត្តនិងចូលរួមជាមួយបានល្អ នៅក្នុងវគ្គច្រៀងខារ៉ាអូខេដោយសេរី។ នៅបន្ទាប់ពីការប្រកួតប្រជែងដ៏លំបាក នៅសល់បេក្ខជន 4 រូបទៀតដែលត្រូវទៅវគ្គបន្ទាប់ ហើយអ្នកឈ្នះចុងក្រោយគេបំផុត នឹងចូលរួមជាមួយលោក Michael Bolton នៅក្នុងកម្មវិធី Asian Dream ឆ្នាំ2021 ហើយក៏នឹងក្លាយជាអ្នកតំណាងម៉ាកយីហោរបស់ក្រុមហ៊ុន Subaru ផងដែរ។
លោក Michael Bolton បានមានប្រសាសន៍ថា “ខ្ញុំមានការលើកទឹកចិត្តជាខ្លាំងដោយបានឃើញនូវទេពកោសល្យមិនទាន់ច្នៃ និងកម្លាំងថាមពលជាតារា នៅលើខ្លួនបេក្ខជនកម្មវិធី Asian Dream ហើយខ្ញុំរំភើបក្រៃលែងដោយបានជួយពួកគេដុសខាត់ទេពកោសល្យរបស់ពួកគេ រួមជាមួយនឹងគ្រូ និងមេប្រយោគផ្សេងទៀត។ ខ្ញុំដឹងថាទស្សនិកជនក៏រំភើបដូចគ្នាដែរនៅពេលដែលឃើញបេក្ខជនមានភាពក្លាហាន និងមានទំនុកចិត្ត និងភាពជឿជាក់កាន់តែខ្លាំងឡើងៗ នៅក្នុងការសម្ដែង និងការបញ្ចេញសមត្ថភាពនៅលើឆាកកម្មវិធី។ ខណៈដែលយើងជិតឈានដល់វគ្គផ្ដាច់ព្រ័ត្រសម្រាប់រដូវកាលនេះ ការប្រឡងនៅពីរបីវគ្គបន្ទាប់នេះ គឺមានគោលដៅដើម្បីជំរុញសមត្ថភាពបេក្ខជនដែលនៅសល់ឱ្យឡើងខ្ពស់មួយកម្រិតទៀត ហើយពួកគេនឹងបានរៀនសូត្រពីគ្រូពូកែៗនៅក្នុងវិស័យនេះ ដើម្បីចេះអំពីសិល្បៈនៃការឡើងសម្ដែងលើឆាក ការផ្សព្វផ្សាយអំពីខ្លួនពួកគេ និងការបញ្ចេញសមត្ថភាពជាតារារបស់ខ្លួនឱ្យអស់ពីសមត្ថភាព ដើម្បីក្លាយជាជ័យលាភីបន្តវេននៃកម្មវិធី Asian Dream នេះ។”
ក្នុងចំណោមគ្រូបង្វឹកក៏មានតារាចម្រៀង និងតារាសម្ដែងជនជាតិហ្វីលីពីន កញ្ញា Morissette Amon ផងដែរ ដែលជាមេប្រយោគមួយរូបផ្សេងទៀតរបស់កម្មវិធី Asian Dream ដែរ។ ចាប់តាំងពីឈានជើងចូលប្រឡូកក្នុងវិស័យសម្ដែងចាប់តាំងពីអាយុ 14 ឆ្នាំមក កញ្ញាបានឈ្នះពានរង្វាន់ជាង 30 លើក។ អាជីពរបស់អ្នកនាងដែលពោរពេញទៅដោយបទពិសោធន៍ ធ្វើឱ្យកញ្ញាជាគ្រូមួយរូបដ៏ស័ក្ដិសមក្នុងការបង្វឹកបេក្ខជន និងជួយពួកគេឱ្យឈានឡើងដល់ចំណុចកំពូល ខណៈដែលពួកគេប្រកួតប្រជែងគ្នាដើម្បីក្លាយជាតារាចម្រៀងដែលមានភាពទន់ភ្លន់ មានទេពកោសល្យ និងដែលគេចូលចិត្តច្រើនបំផុតនៅអាស៊ី។
មេប្រយោគក្នុងតំបន់ចូលរួមដោយតារាកិត្តិយសជាច្រើនរូបផ្សេងទៀត រួមមាន៖
កម្មវិធី Asian Dream ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Refinery Media សហការជាមួយនឹងក្រុមហ៊ុន Passion Films និងកម្មវិធីនេះមានចាក់បញ្ចាំងផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ AXN រៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង 7:25 នាទីល្ងាច (ម៉ោងប្រទេសសិង្ហបុរី)។ វគ្គនៃកម្មវិធីនេះ ក៏មាននៅលើវែបសាយត៍ www.subaru.asia/asiandream ផងដែរ។
#AXNAsia #SubaruAsia #AsianDream
សូមចុចទីនេះ ដើម្បីទាញយកស្លាកសញ្ញាកម្មវិធី Asian Dream និងរូបភាពសិល្បៈសំខាន់ៗដែលមានកម្រិតរូបភាពច្បាស់ល្អ។