ការទប់ស្កាត់

ដឹងពីពេលត្រូវមានប្រតិកម្មតប

បច្ចេកវិទ្យា EyeSight ជួយការពារអ្នកពីផ្លូវដែលមានគ្រោះថ្នាក់។ បច្ចេកវិទ្យានេះចាប់សញ្ញានៅផ្លូវខាងមុខ និងជូនដំណឹងដល់អ្នកនៅពេលមានសញ្ញាគ្រោះថ្នាក់ភ្លាមៗ។ នៅក្នុងលក្ខខណ្ឌជាក់លាក់ បច្ចេកវិទ្យានេះ ថែមទាំងជួយចាប់ហ្វ្រាំង ដើម្បីបញ្ចៀសពីការបុកទង្គិចទៀតផង។ អ្វីដែលកាន់តែអស្ចារ្យនោះគឺរថយន្តដែលមានបំពាក់ជាមួយនូវបច្ចេកវិទ្យា Eyesight គឺមានគ្រោះថ្នាក់តិចជាងរថយន្តដទៃទៀតរហូតដល់ 61%។

ការយល់ដឹង

ភ្នែកឌីជីថលមួយគូដែលប្រុងប្រយ័ត្នជានិច្ច

ឥឡូវនេះ អ្នកអាចមើលឃើញលើសពីអ្វីដែលនៅចំពោះមុខអ្នកទៅទៀត។ កាមេរ៉ាមុខពីរគ្រាប់ប្រភេទស្តេរីអូ ផ្ដល់ជូនអ្នកនូវរូបភាពនៅជុំវិញអ្នក តាមរយៈការស្គែនរកគ្រោះថ្នាក់ដែលលាក់កំបាំងជានិច្ច។ កាមេរ៉ានេះ មើលឃើញនូវអ្វីដែលអ្នកអាចនឹងមើលមិនឃើញ ព្រមទាំងត្រៀមរៀបចំរួចជាស្រេចសម្រាប់គ្រោះថ្នាក់នានា ដូច្នេះអ្នកមិនចាំបាច់បារម្ភនោះឡើយ។

សូមទស្សនាបច្ចេកវិទ្យា EYESIGHT ដំណើរការដោយផ្ទាល់

បច្ចេកវិទ្យា Eyesight មិនមាននៅលើម៉ូដែលរថយន្តដែលអ្នកបានជ្រើសរើសនោះទេ។

តើនឹងមានអ្វីកើតឡើងនៅពេលយើងបំពាក់បច្ចេកវិទ្យា EyeSight

61%

គ្រោះថ្នាក់តិចជាង

85%

ការបុកទង្គិចពីខាងក្រោយដោយបង្ករបួសតិចជាង

35%

គ្រោះថ្នាក់ពាក់ព័ន្ធនឹងអ្នកថ្មើរជើងតិចជាង

ជាដៃគូបើកបរដ៏ឈ្លាសវៃរបស់អ្នក

បច្ចេកវិទ្យាជំនួយការបើកបរ EyeSight គឺមានភាពប្រុងប្រយ័ត្នជានិច្ច ទោះបីជាអ្នកមិនប្រុងប្រយ័ត្នក៏ដោយ។ ចំណុចនេះហើយគឺជាមូលហេតុដែលវិទ្យាស្ថានធានារ៉ាប់រងសុវត្ថិភាពលើផ្លូវហាយវេយ៍ (IIHS) ផ្ដល់ជូននូវការវាយតម្លៃខ្ពស់បំផុតសម្រាប់ការទប់ស្កាត់ការបុកទង្គិចចំពោះម៉ូដែលរបស់ រថយន្ត Subaru ដែលបំពាក់នូវបច្ចេកវិទ្យា EyeSight។
មុខងារកំណត់ល្បឿនដោយស្វ័យប្រវត្តិ (Adaptive Cruise Control)

សូមទស្សនាអំពីដំណើរការរបស់បច្ចេកវិទ្យា EyeSight ដែលរក្សាការបើកបររបស់អ្នកឱ្យស្ថិតនៅក្នុងគន្លងចរាចរណ៍ និងបញ្ឈប់រថយន្តនៅពេលចរាចរណ៍ឈប់ផងដែរ។ រក្សាចម្ងាយសុវត្ថិភាពនៅគ្រប់ល្បឿនទាំងអស់។

មុខងារព្រមានការចាកចេញពីគន្លង និងការងាកចេញពីគន្លង (Lane Departure & Lane Sway Warning)

សូមទស្សនាអំពីដំណើរការរបស់បច្ចេកវិទ្យា EyeSight ដែលប្រកាន់គន្លងផ្លូវជំនួសអ្នក និងជូនដំណឹងដល់អ្នកនៅពេលដែលអ្នកបើកបរចេញពីគន្លងសុវត្ថិភាពនៅលើដងផ្លូវ។

មុខងារប្រាប់រថយន្តខាងមុខចេញដំណើរ (Lead Vehicle Start Alert)

សូមទស្សនាអំពីដំណើរការរបស់បច្ចេកវិទ្យា EyeSight ដែលប្រាប់អ្នកភ្លាមៗឱ្យមានប្រតិកម្មតបនៅពេលដែលបច្ចេកវិទ្យានេះចាប់សញ្ញាបានថាចរាចរណ៍បានចាប់ផ្ដើមវិញហើយ។

មុខងារចាប់ហ្វ្រាំងមុនពេលបុកទង្គិច (Pre-Collision Braking)

សូមទស្សនាអំពីដំណើរការរបស់បច្ចេកវិទ្យា EyeSight ដែលមានប្រតិកម្មតបបានមុនពេលវេលា ដើម្បីរក្សាអ្នកនៅក្នុងចម្ងាយសុវត្ថិភាពដែលឆ្ងាយផុតពីគ្រោះថ្នាក់ ទាំងមុនពេលដែលអ្នកដឹងអំពីគ្រោះថ្នាក់នោះទៅទៀត។

មុខងារគ្រប់គ្រងកម្លាំងមុនបុកទង្គិច (Pre-Collision Throttle Management)

សូមទស្សនាអំពីដំណើរការរបស់បច្ចេកវិទ្យា EyeSight ដែលមានប្រតិកម្មតប ដើម្បីជួយអ្នកក្នុងការបញ្ចៀសពីការបុកទង្គិចពីខាងមុខ។

ស្វែងយល់បន្ថែមអំពីការគិតរបស់យើងទៅលើសុវត្ថិភាពពីខាងក្នុងចេញមកក្រៅ ដើម្បីការពារសុវត្ថិភាពអ្នកជានិច្ច។

ស្វែងរកកន្លែងតាំងបង្ហាញរថយន្ត

មិនមានវិធីទទួលយកបទពិសោធន៍ផ្ទាល់នៃរថយន្ត Subaru ផ្សេងទៀតនោះទេ ក្រៅពីការមកទទួលយកបទពិសោធន៍ផ្ទាល់។

រកទីតាំងនៅជិតបំផុត

កំណត់ពេលបើកបរសាកល្បង

ទទួលយកបទពិសោធន៍នៃសមត្ថភាពបើកបររបស់រថយន្តដោយផ្ទាល់។

ស្នើសុំឥឡូវនេះ

យកខិត្តប័ណ្ណ

មើលលក្ខណៈបច្ចេកទេសលម្អិត និងស្វែងរកព័ត៌មានសំខាន់ៗនៅពេលទំនេររបស់អ្នក។

ស្នើសុំឥឡូវនេះ