សុវត្ថិភាព

សុវត្ថិភាពរបស់អ្នកគឺជាអាទិភាពខ្ពស់បំផុតរបស់យើងខ្ញុំ

គ្រោងតួរថយន្តដ៏រឹងមាំរបស់ប្រព័ន្ធ Subaru Global Platform ធ្វើឱ្យរថយន្តរបស់យើងកាន់តែមានលក្ខណៈពិសេសនៅក្នុងការបើកបរ ដំណើរការ និងមានអារម្មណ៍ល្អក្នុងការធ្វើដំណើរ ប៉ុន្តែផ្នែកពិសេសបំផុតគឺការពារសុវត្ថិភាពរបស់អ្នក និងអ្នកដំណើរនៅលើរថយន្តបានកាន់តែល្អប្រសើរ។ ប្រព័ន្ធដ៏ទំនើបរបស់យើងជួយបង្កើនការស្រូបកម្លាំងបុកទង្គិចរហូតដល់ 40% ដែលនោះគឺជាប្រសិទ្ធភាពនៃគ្រឹះដ៏រឹងមាំ។

ប្រព័ន្ធតួ Subaru Global Platform
បន្ថែមភាពរឹងមាំទៅលើគ្រោងដែលមានសណ្ឋានជាចិញ្ចៀន ដើម្បីបង្កើនភាពរឹងមាំតាំងពីបាតក្រោមដល់ផ្នែកខាងលើ។
សូមមើលផ្នែកខាងក្រោម៖
សេចក្ដីប្រកាសមិនទទួលខុសត្រូវ៖ ប្រព័ន្ធតួ Subaru Global Platform គឺមិនទាន់មានរថយន្តគ្រប់ម៉ូដែលនោះទេ។ រូបភាពដែលបង្ហាញនៅទីនេះគឺសម្រាប់តែគោលបំណងបង្ហាញជូនលោកអ្នកប៉ុណ្ណោះ។ លក្ខណៈបច្ចេកទេសរបស់រថយន្ត អាចនឹងមានភាពខុសគ្នាតាមទីផ្សារនានា។
សមត្ថភាពដំណើរការ

ដំណើរការចង្កូតរហ័ស

រថយន្តមានប្រព័ន្ធការពារការបុកទង្គិចកាន់តែប្រសើរ កាន់តែមានផាសុកភាព និងងាយស្រួលបើកបរ។ តាមរយៈការបន្ទាបចំណុចកណ្ដាលនៃទំនាញផែនដី 5mm និងកាត់បន្ថយរយៈពេលដំណើរការចង្កូត ធ្វើឱ្យការកាច់ចង្កូតរបស់អ្នកកាន់ងាយស្រួលនៅក្នុងគ្រប់កាលៈទេសៈទាំងអស់។

សូមមើលប្រព័ន្ធ SUBARU GLOBAL PLATFORM កំពុងដំណើរការ
ប្រព័ន្ធការពារ

បំពាក់បរិក្ខារតែលើរថយន្តមួយចំនួន

នៅពេលខ្លះមានគ្រោះកើតឡើង ហើយនៅពេលកើតឡើង អ្នកអាចមានប្រព័ន្ធ Subaru Global Platform ដើម្បីការពារសុវត្ថិភាពឱ្យកាន់តែល្អប្រសើរ។ ប្រព័ន្ធត្រូវបានរចនាជាទ្រនាប់ជួយការពារការបុកទង្គិចនៅពេលមានគ្រោះថ្នាក់កើតឡើង។

សេចក្ដីប្រកាសមិនទទួលខុសត្រូវ៖ ប្រព័ន្ធតួ Subaru Global Platform គឺមិនទាន់មានរថយន្តគ្រប់ម៉ូដែលនោះទេ។ រូបភាពដែលបង្ហាញនៅទីនេះគឺសម្រាប់តែគោលបំណងបង្ហាញជូនលោកអ្នកប៉ុណ្ណោះ។ លក្ខណៈបច្ចេកទេសរបស់រថយន្ត អាចនឹងមានភាពខុសគ្នាតាមទីផ្សារនានា។

អ្វីដែលគិតមិនដល់មានសារៈសំខាន់បំផុត

70%

កាន់តែមានភាពរឹងមាំបើធៀបនឹងម៉ូដែលមុនៗ ដែលកាត់បន្ថយរំញ័រខ្លាំង។

50%

ការកាត់បន្ថយការបង្វិលតួរថយន្ត បើធៀបជាមួយម៉ូដែលមុនៗ ដែលធ្វើឱ្យដំណើរការរថយន្តកាន់តែល្អប្រសើរឡើងនៅរៀងរាល់ពេលបត់។

ផាសុកភាពនៅពេលធ្វើដំណើរ

ប្រព័ន្ធ Subaru Global Platform ការពារការបុកទង្គិច និងកាត់បន្ថយរំញ័របាន 50% ដែលភ្ជាប់ទៅនឹងសាក់ស៊ីរថយន្តផ្ទាល់តែម្ដង។ ប្រព័ន្ធនេះធ្វើឱ្យការបើកបររបស់អ្នកកាន់តែមានសំឡេងស្ងាត់ និងមានលំនឹង ទាំងនៅលើផ្លូវស្រួល និងផ្លូវពិបាក។

ការពារការបុកទង្គិច

សូមទស្សនាប្រព័ន្ធរបស់ប្រព័ន្ធ Subaru Global Platform ការពារការបុកទង្គិច និងស្រូបកម្លាំងបុកទង្គិចបាន 40% លើសពីម៉ូដែលមុនៗ។

ប្រព័ន្ធទប់លំនឹង

សូមមើលប្រព័ន្ធទប់លំនឹងកាន់តែមានប្រសិទ្ធភាពរបស់ប្រព័ន្ធ Subaru Global Platform ដើម្បីឱ្យការបើកបរកាន់តែងាយស្រួល និងប្រកបដោយផាសុកភាព។

កន្លែងអង្គុយខាងមុខធំទូលាយ

រថយន្តមានប្រព័ន្ធកាត់បន្ថយរំញ័រ និងសំឡេងរំខានដែលផ្ដល់ភាពរីករាយ និងផាសុកភាពសម្រាប់អ្នកដំណើរនៅលើរថយន្ត

ស្វែងយល់អំពីបច្ចេកវិទ្យាជំនួយដល់អ្នកបើកបរ EyeSight ដែលជួយឱ្យមានផាសុកភាពនៅគ្រប់ទិដ្ឋភាពទាំងអស់។

ស្វែងរកកន្លែងតាំងបង្ហាញរថយន្ត

មិនមានវិធីទទួលយកបទពិសោធន៍ផ្ទាល់នៃរថយន្ត Subaru ផ្សេងទៀតនោះទេ ក្រៅពីការមកទទួលយកបទពិសោធន៍ផ្ទាល់។

រកទីតាំងនៅជិតបំផុត

កំណត់ពេលបើកបរសាកល្បង

ទទួលយកបទពិសោធន៍នៃសមត្ថភាពបើកបររបស់រថយន្តដោយផ្ទាល់។

ស្នើសុំឥឡូវនេះ

យកខិត្តប័ណ្ណ

មើលលក្ខណៈបច្ចេកទេសលម្អិត និងស្វែងរកព័ត៌មានសំខាន់ៗនៅពេលទំនេររបស់អ្នក។

ស្នើសុំឥឡូវនេះ